ចំនុចសំខាន់ៗដែលអ្នកគួរដឹងដើម្បីសរសេរ Cover letter មួយបានល្អនិងទាក់ទាញ

មនុស្សភាគ ច្រើនបានបំភ្លេច ចោលនូវការ ភ្ជាប់Cover Letter ជាមួយនឹង ប្រវត្តិរូប សង្ខេបនៅ ពេលដែលគេ ដាក់

ពាក្យធ្វើការ នៅក្នុងក្រុមហ៊ុន មួយ ព្រោះគេយល់ថា វាមិនចាំបាច់ ទៀតនោះទេ។ យ៉ាងណាមិញ វាប្រៀប បីដូចជា សេចក្តី

ផ្តើមមួយដែលវាអាចជះឥទ្ធិពលដល់និយោជិកក្នុងការពិចារណានូវសមត្ថភាពរបស់អ្នកមុននឹងគេសម្រេចចិត្តជ្រើសរើស

អ្នកអោយមកធ្វើការសម្ភាសន៍។ ម្យ៉ាងទៀត Cover Letter នេះផ្តល់នូវព័ត៌មានសង្ខេបអំពីប្រវត្តិសិក្សា និងបទពិសោធន៍

ការងារ របស់អ្នក បន្ថែមពីលើប្រវត្តិរូបអ្នក ផងដែរ។ ដូច្នេះ ដើម្បីសរសេរ Cover Letter មួយឲ្យបានល្អ នោះអ្នកគួរតែ

បញ្ចូលនូវព័ត៌មាន ៤ចំនុច ដូចខាងក្រោមនេះ៖

១. មនុស្ស ដែលអ្នកស្គាល់

បើសិនជាអ្នក ស្គាល់នរណាម្នាក់ ដែលធ្វើការក្នុង ក្រុមហ៊ុនដែល អ្នកចង់ដាក់ពាក្យ រឺក៏ធ្វើការ ក្នុងក្រុមហ៊ុនដទៃ ដែល

មានឋានៈខ្ពស់គួរសមនោះ អ្នកគួរតែដាក់ឈ្មោះនិង ឋានៈរបស់គេនៅឃ្លាដំបូងគេនៃ cover letter អ្នក។ ឧទាហរណ៍៖ ខ្ញុំបាន

ដឹង ព័ត៌មាននេះ តាមរយៈលោក សូនី ស្មីត ដែលបំរើការ ផ្នែកគណនេយ្យ ចំនូលចំនាយ ក្នុងក្រុមហ៊ុន ABC ជាដើម។

២. អ្នកជានរណា

អ្នកត្រូវតែបញ្ជាក់ឲ្យបានច្បាស់ពីសមត្ថភាពក៏ដូចជាចំនុចខ្លាំងរបស់អ្នកដែលទាក់ទងនឹងការងារដែលអ្នកដាក់ពាក្យ

នេះ។ ឧទាហរណ៍៖ ខ្ញុំមានបទពិសោធន៍១៥ឆ្នាំ បំរើការក្នុងក្រុមហ៊ុន ABC ផ្នែកគណនេយ្យចំនូលចំនាយ ហើយខ្ញុំជឿជាក់ថា ខ្ញុំ

មានសមត្តភាព គ្រប់គ្រាន់ដើម្បី បំពេញការងារនេះ ឲ្យបានល្អ។

៣. អ្វីដែលអ្នកអាចធ្វើបាន

អ្វីដែលអ្នកបាន ធ្វើពីមុនមកក្នុងក្រុមហ៊ុនដែលអ្នក បានបំរើការពី មុនមក និង ភាពជោគជ័យ។ ឧទាហរណ៍៖ ខ្ញុំបាន

បញ្ចូល នូវប្រូក្រាម កុំព្យូរទ័រថ្មីមួយ យ៉ាងជោគជ័យ ដែលវាអាចគ្រប់គ្រង ប្រព័ន្ធទិន្នន័យ ការទូទាត់សាច់ប្រាក់ ត្រួតពិនិត្យ

វិក័យបត្រ និង ប្រព័ន្ធផ្សេងៗ ទៀតជា ច្រើនផងដែរដែលវាជួយកាត់ បន្ថយនូវការ ប្រើប្រាស់កំលាំង ពលកម្ម និងចំនេញ

ពេលវាលា បានយ៉ាង ច្រើនដល់ក្រុមហ៊ុន ថែមទៀតផង។

៤. អ្វីដែលអ្នកចង់បាន

បញ្ជាក់ប្រាប់ពីគោលបំនងមុះមុតរបស់អ្នកដល់នយោជិកក្នុងការងារមួយនេះ។ ឧទាហរណ៍៖ ខ្ញុំយល់ថាសមត្ថភាព និង

បទពិសោធន៍ ការងាររបស់ ខ្ញុំពិតជាសាកសម ទៅនឹង តំនែងផ្នែក អ្នកគ្រប់គ្រងគណនេយ្យ ចំនូលចំនាយនេះ។ខ្ញុំក៏បាន

ភ្ជាប់ជាមួយនូវប្រវត្តិរូបសង្ខបសម្រាប់ពត៌មានបន្ថែម ហើយខ្ញុំអាចមកធ្វើការសម្ភាសន៍បានគ្រប់ពេលវេលា តាមដែល

អ្នកត្រូវការ៕

Leave a Reply

Your email address will not be published. Required fields are marked *